ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លូនក្នុងខារ៉ាអូខេ ករណីអំពើចោរកម្ម

តាកែវ: នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០នាទី បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីចោរកម្មនៅស្រុកបូរីជលសារភ្លាម កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបូរីជលសារ និងអធិការដ្ឋាននគរបាលក្រុងដូនកែវ ក្រោមការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់របស់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ លឹម ម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ នៅចំណុចហាងខារ៉ាអូខេ ស្ថិតក្នុងភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ ០១គ្រឿង ពាក់ព័ន្ធករណីអំពើលួច(ម៉ូតូ)ប្រព្រឹត្តនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ កាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៩។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់