សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះបង្ក្រាបបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅគោលដៅចំនួន៣៖ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ ខេត្តសៀមរាប ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ ខេត្តសៀមរាប និងភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៦ នាក់។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃចំនួន ០១គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង១៦នាក់ ត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

មតិយោបល់