បាត់ដំបងៈ សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីសិស្សសាលាវិទ្យាល័យស្រុកថ្មគោលប្រុសស្រីចំនួន ១៩នាក់ ដួលសន្លប់ទៀតហើយ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១១ ខែធ្នូ ២០១៨ នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបញ្ជូនសិស្សវិទ្យាល័យ ដែលដួលសន្លប់ទាំងនោះ ទៅកាន់មន្ទីរបង្អែកស្រុកថ្មគោល ដើម្បីសង្គ្រោះផងដែរ។
ករណីនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនៅទ្បើយទេ។
សូមជំរាបថា មុនកើតហេតុនេះ គឺព្រឹកមិញ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអប់រំសុវត្ថិភាពចំណីអាហារ ស្រាប់តែមានករណីសិស្សដួលសន្លប់ជាបន្តបន្ទាប់ទៀត៕
មតិយោបល់