ព័ត៌មានជាតិ

យុវជន២នាក់ជិះម៉ូតូបុករថយន្តដឹកទឹកសុទ្ធយីហោ សុខ ចំរើន បើកបត់ទទឹងផ្លូវរងរបួសធ្ងន់ស្រាល

ភ្នំពេញ: នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុករថយន្តដឹកទឹកសុទ្ធយីហោ សុខ ចម្រើន បើកបត់ឆ្លងឆ្លូវទទឹងយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលទាំង​ ២នាក់ ហេតុការណ៍នេះ កើតឡើងតាមបណ្តោយផ្លូវកែវចិន្តាមុខសកលវិទ្យាល័យន័រតុន ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

យុវជនរងគ្រោះទាំង២នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណ្ណទេអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើជិះពីក្រោយរងរបួសស្រាល កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែត ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ព្រៃវែង1K-0975 រងការខូចខាតមួយកំណាត់មុខ។
រថយន្តដឹកទឹកសុទ្ធយីហោ សុខ​ ចម្រើន ម៉ាកទីកាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ង៥៩៥៣ភព២ អ្នកបើកបររត់គេចខ្លួនបាត់។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកដោយបុរសម្នាក់ពីកើតទៅលិចស្របគ្នា
ជាមួយម៉ូតូដោយម៉ូតូបើកបរពីក្រោយ លុះមកដល់ចំណុចកើតហេតុ រថយន្តបត់ឆ្វេងឆ្លងផ្លូវទទឹងផ្លូវម៉ូតូទៅពីក្រោយក្នុងល្បឿនលឿនផងនោះ ក៏បានជ្រុលទៅបុករថយន្ត ចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋាន ទៅដល់កន្លែង បានហៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត បន្ទាប់ពីកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់