ព័ត៌មានជាតិ

Update៖ រកសាច់ញាតិមិនទាន់ឃើញទេ! ជនជាតិអាមេរិកាំងម្នាក់ ជិះម៉ូតូ បុករបងថ្មក្រុមហ៊ុនសូគីមិច បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗ

ភ្នំពេញ: ជនជាតិអាមេរិចកាំង ជិះម៉ូតូធុនធំមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលទៅបុករបងថ្មពេញទំហឹង បណ្ដាលបាក់កស្លាប់ភ្លាម កាលពីវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចឃ្លាំងសាំងសូគីមិច ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ដំណើររឿង៖ មុនពេលគេឃើញជនបរទេសខាងលើ ជិះម៉ូតូធុនធំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-3552
ធ្វើដំណើរពីជើងទៅត្បូងបោះយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅរបងថ្មរបស់ក្រុមហ៊ុនសូគីមិចពេញទំហឹង បណ្ដាលឲ្យបាក់កស្លាប់មួយរំពេច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះធ្វើកោសល្យវិច័យ និងកំណត់ហេតុ រួចឲ្យរថយន្តសាម៉ុយដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់