ព័ត៌មានជាតិ

ក្រុមហ៊ុន China Realm Investment និង Qianxun SL របស់ប្រទេសចិន មានបំណងបោះទុនវិនិយោគលើវិស័យ អចលទ្រព្យ បច្ចេកវិទ្យា សំណង់ និងកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យក្រុមហ៊ុន China Realm Investment និង Qianxun SL ដែលដឹកនាំដោយលោក Dr. Wu kai Qi ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាវិនិយោគលើវិស័យ អចលទ្រព្យ បច្ចេកវិទ្យា សំណង់ និងកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ ។

ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក Dr. Wu kai Qi បាននាំមកនូវផលិតផលដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសចិន ដោយប្រើប្រាស់ប្រព័ន្ធ 5G ( ALIBABA RESOURCES ) ដែលជាឧបករណ៍បំពាក់លើសំណង់អគារ ដើម្បីយកមកធ្វើបទបង្ហាញ និងមានបំណងបោះទុនវិនិយោគលើវិស័យអចលទ្រព្យ កសិកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ៕

មតិយោបល់