ព័ត៌មានជាតិ

Updated៖ យុវជនម្នាក់ជិះ​ម៉ូតូ​វ៉ា​ជែងគោយន្តដឹកឪឡឹក ស្រាប់តែដួល​ប៉ះ​កង់រថយន្តច្នៃកិន​ស្លាប់​មួយរំពេច

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ ខណ:ពេល​បើកបរ​ម៉ូតូ​វ៉ា​ជែង​គោយន្ត​ច្នៃ ជួប​ឧបសគ្គ​ខាងមុខ​ជាប់​ហ្វ្រាំង​ដួល​ម៉ូតូ​ខ្ទាតចូល​ក្រោមរថយន្តច្នៃ​កិន​បែកក្បាល។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន កើតឡើង​នៅវេលា​ម៉ោង​ ៣​និង​៤០​នាទីរសៀល ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិតលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​មុខ​សាលាបឋមសិក្សា​ចម្ការ​តា​ដោក ​ភូមិ​ចម្ការ​តា​ដោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជីប រី ភេទប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បើកបរ​ម៉ូតូ​ម៉ាក​ ហុងដា​ឃ្លី​ក ពណ៌​ស ស៊េរី​២០១៧ ពាក់​ស្លាក​លេខ ប​.​មានជ័យ 1S-7804 ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើកម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេលមកដល់​ចំណុចកើតហេតុ ​មុខ​សាលាបឋមសិក្សា​ចម្ការ​តា​ដោក ភូមិ​ចម្ការ​តា​ដោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី បាន​ឡើង​វ៉ា​ជែង​គោយន្ត​ច្នៃ​ដឹក​ផ្លែ​ឪឡឹក ស្របពេលនោះ មាន​រថយន្ត​១​គ្រឿង​មកពី​មុខ ក៏បាន​ចាប់​ហ្វ្រាំង បណ្តាល​ដួល​ខ្ទាត​មនុស្ស​ប៉ះចំ​កង់រថយន្តច្នៃ​កិន​ក្បាល​បែកស្លាប់​ភ្លាមៗ ។ ចំណែក​ម្ចាស់​រថយន្ត​ច្នៃ​មិន​ត្រូវគេ​ស្គាល់​អត្តសញ្ញាណ​នោះឡើយ ក្រោយ​ហេតុ​បាន​រត់​គេចខ្លួនបាត់ ។​

​ចំពោះ​សព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួច បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ តាប​ប្រ​ណៃ ។ ចំណែក​វត្ថុតាង​ទាំង​២​គ្រឿង​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​កន្លែងកើតហេតុ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ ៕

មតិយោបល់