ព័ត៌មានជាតិ

Update៖ ឲ្យរថយន្តគេខ្ចី បែរជាជួបរឿងនឹកស្មានមិនដល់ទៅវិញ

ស្ទឹងត្រែង: កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីបុរសម្នាក់សតិមិនសូវគ្រប់បើករថយន្ត ជ្រុលទៅធ្លាក់ចូលប្រឡាយ ស្ថិតភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ សែម សេរីវណ្ណ: ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងខេត្តស្ទឹងត្រែង។

ដំណើររឿង៖ មុនពេលកើតហេតុ រថយន្តខាងលើជារបស់ឈ្មោះ ប៊ុន ជា ហើយត្រូវគេខ្ចីជិះនិងបានយកទៅទុកឲ្យវិញនៅផ្ទះរបស់ខ្លួនដោយមិនដកសោចេញ ចំណែកម្ចាស់រថយន្តនៅឯចម្ការ ខណ:នោះជនរងគ្រោះឃើញរថយន្តគេទុកចោលក៏បើកទ្វារបញ្ឆេះបើកចេញ ទៅក្នុងល្បឿនលឿនមិនបានប៉ុន្មាន រេចង្កូតធ្លាក់ចូលប្រឡាយស្នាមភ្លោះបណ្ដាលឲ្យស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ ក្រោយមកក៏មានអ្នកCallទូរស័ព្ទប្រាប់ម្ចាស់អំពីដំណើររឿង ពេលទៅមើលឃើញរថយន្តខ្លួនខ្ទេចខាងមុខអស់រលីង ព្រមទាំងរាយការទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកំណត់ហេតុ ប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់