ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង ជិះបុកយុវជនម្នាក់ បណ្ដាលឲ្យរបួសទាំងសងខាង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកមនុស្ស បណ្តាលឲ្យរងរបួស ២ នាក់ កាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ក្នុងភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម៉ូតូបង្កម៉ាក់ ហុងដា DreamC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1I-4519 អ្នកបើកបរឈ្មោះ ឡូ សុខឡា ភេទប្រុស អាយុ ២១ ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ របួសធ្ងន់ ធ្វើដំណើរទិសដៅពីត្បូងទៅជើង បានបុក ជាមួយមនុស្សកំពុងឈរទិញ ប្រហិតនៅជាប់ផ្លូវលំ មាន ឈ្មោះ ធា អានីតា ភេទស្រី អាយុ ១៧ ឆ្នាំ (ខ្មែរ)មានទីលំនៅក្នុងភូមិឃុំកើតហេតុ មានមុខរបរកសិករ របួសស្រាល។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ ធ្វេសប្រហែស មិនប្រុងយ័ត្ន៕

មតិយោបល់