ព័ត៌មានជាតិ

ជនជាតិជប៉ុនម្នាក់ ត្រូវបណ្ដេញចេញពីប្រទេស ហាមមិនឲ្យចូលរយៈពេល ៣ឆ្នាំ

សៀមរាបៈ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានសៀមរាប នាវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសហការជាមួយ ក្រុមប្រតិបត្តិការទី១ ខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិជប៉ុនម្នាក់ ឲ្យចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរលេខ K6-840 (REP-DAD) ចេញដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងហាមចូលប្រទេសចំនួន ០៣ឆ្នាំ។

នគរបាលអន្តោប្រវេសន្ត បានឲ្យដឹងថា ជនជាតិជប៉ុននេះ មានឈ្មោះ SUGIYAMA HIROSHI ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាល ខេត្តសៀមរាបឃាត់ខ្លួន កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងករណីប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់៕

មតិយោបល់