ព័ត៌មានជាតិ

ឈ្លោះគ្នាជាមួយប្រពន្ធ ស្រាប់តែមកដាល់បងថ្លៃ ៤ដៃ ដោយគ្មានមូលហេតុ

កណ្តាល: កាលពីវេលាម៉ោង ៤និង២០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឈ្លោះប្រកែកជាមួយប្រពន្ធខ្លួនឯងរួច ស្រាប់តែស្ទុះដាល់មុខបងថ្លៃខ្លួនឯងទាំងពុំដឹងមូលហេតុ បណ្ដាលឲ្យរងរបួសដេរចំនួន៨ថ្នេរ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ភឿន ម៉ន អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូ ។
ជនរងគ្រោះឈ្មោះ ឡាំង សុខា ភេទប្រុស អាយុ ៤០ឆ្នាំ (ជាបងថ្លៃ) ជនជាតិខ្មែរ មុខរបរបើកបរ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនសង្ស័យជាប្អូនថ្លៃ មានទំនាស់ពាក្យសម្ដី និងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ បន្ទាប់ពីឈ្លោះរួច ជនសង្ស័យជាប្អូនថ្លៃ បានដើរចេញមករួចឃើញជនរងគ្រោះជាបងថ្លៃនៅក្បែរ ដោយក្នុងខ្លួនមានកំហឹងផងនោះ ក៏វាយបងថ្លៃខ្លួនឯងចំនួន ៤ដៃចំមុខ២ដៃបែកដេរ៧ថ្នេរ ចំក្បាលបែកដេរ១ថ្នេរ និងដាល់ចំកញ្ចឹងក១ដៃទៀត ភ្លាមនោះជនរងគ្រោះរត់ចេញមកពីក្នុងផ្ទះស្រែកឲ្យអ្នកជិតខាងជួយតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលរដ្ឋបាលពើក ចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យជាប្អូនថ្លៃ យកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់