កំពង់ធំៈ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតនៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។
ម្ចាស់ផ្ទះឈ្មោះ ឱន ចំរើន ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ឆន យ័ន្ត អាយុ៣២ឆ្នាំ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
ប្រភេទសំណង់៖ ផ្ទះធ្វើអំពីឈើដំបូលប្រក់ស័ង្កសី រនាបក្រាលឬស្សី ជញ្ជាំងបាំងស្លឹក ទំហំ៤x៥ម៉ែត្រ។
ការខូចខាត៖
-ឆេះផ្ទះ០១ខ្នងទាំងស្រុង
-សំបុត្របញ្ជាក់កំណើតចំនួន៥សន្លឹក
-អត្តសញ្ញាណប័ណ្ណចំនួន៥សន្លឹក -ធុងបាស់ចំនួន២គ្រាប់
-ធុងហ្គាសចំនួន១
-ប្រាក់រៀលចំនួន៣០ម៉ឺនរៀល
-ពូកចំនួន១
-អង្ករចំនួន១បេ
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ហេតុការណ៍នេះ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុទទួលបានព័ត៌មានយឺតយ៉ាវពេក៕
មតិយោបល់