ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋខ្ទេចទាំងស្រុង នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ២២ និង៣០នាទី ត្រង់ចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ។

ការខូចខាត៖
-ឆេះផ្ទះ១ខ្នង អស់ទាំងស្រុង) ទំហំ ៤x២០ម៉ែត្រ ធ្វើពីឈើ និងដែក ដំបូលប្រក់ស័ង្កសី ម្ចាស់ឈ្មោះ ហ៊ុន ពៅ ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។
-ឆេះម៉ាស៊ីនបោកគក់ខោអាវ ០១គ្រឿង
-ឆេះផែនកាត់ការ៉ូ ០១គ្រឿង
-ឆេះអង្ករ ០២ការ៉ុង ស្មើ ១០០Kg
-ឆេះម៉ាស៊ីនដេរខោអាវ ០១គ្រឿង
-ឆេះធុងហ្គាស ០២
-ឆេះសម្ភារ សម្រាប់សាងសង់សំណង់មួយចំនួន និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
-ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

មូលហេតុ៖ កំពុងស្រាវជ្រាវបន្ត។

ហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកចំនួន ១គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន មិនឲ្យរាលដាលបន្ត៕

មតិយោបល់