ភ្នំពេញៈ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជនរបស់ក្រសួងមហាផ្ទៃ បានសហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាង ចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង ដែលបង្កប់សេវាកម្មផ្លូវភេទ និងឃាត់ខ្លួនមនុស្សស្រី៥នាក់ (ក្នុងនោះមានថៅកែហាងម្នាក់) និងភ្ញៀវប្រុសៗ៣នាក់ថែមទៀត។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុននិងឈានចូលដល់ការចុះបង្ក្រាប មានប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងខាងលើ មានសេវាកម្មបម្រើផ្លូវភេទ ទើបកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជន បានចុះធ្វើការស៊ើបអង្កេតអស់រយៈពេលជាយូរមកហើយ ទើបនៅថ្ងៃកើតហេតុ ចុះបង្ក្រាបតែម្តង។
ក្នុងប្រតិបត្តិការនេះ នគរបាលបានធ្វើការឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៤នាក់ និងថៅកែហាងម្នាក់ ថែមទាំងភ្ញៀវប្រុសៗ៣នាក់ទៀត។
ក្រោយឃាត់ខ្លួនជនរងគ្រោះទាំង៤នាក់ និងភ្ញៀវ៣នាក់ ត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជន ដើម្បីធ្វើការអប់រំ ដោយឡែកថៅកែងហាង ត្រូវបាននគរបាលកសាងសំណុំរឿង រង់ចាំបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់