ភ្នំពេញៈ នារីវ័យក្មេង២នាក់ ជិះម៉ូតូចេញពីដើរលេងកោះពេជ្រ ត្រឡប់ទៅផ្ទះត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមកពីក្រោយឆក់កាបូបស្ពាយ មិនបានសម្រេច ប៉ះដៃចង្កូតដួលទាំងអស់គ្នា បណ្តាលឲ្យជនរងគ្រោះរបួសរលត់ដៃជើង។ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូមួយគ្រឿងនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ មុខខារ៉ាអូខេផាត់ធី វើល៍ ខារ៉ាអូខេញូវស្តាចាស់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១៖មានឈ្មោះ មាស ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើការរោចក្រ នៅម្តុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង និងជនរងគ្រោះទី២៖ មានឈ្មោះ ពៅ សុភក្ត្រ័ ភេទស្រី អាយុ២១ មុខរបរដូចគ្នា ស្នាក់នៅជាគ្នា មានស្រុកកំណើតភូមិ ឃុំ ស្រុកជាមួយគ្នា។
តាមការរៀបរាប់ពីជនរងគ្រោះបា នប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-5543 បើកចេញពីដើលេងកោះពេជ្រគោលបំណងជិះទៅផ្ទះស្នាក់នៅម្តុំលូប្រាំ បានជិះពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងបានលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-5188បានជិះមកពីក្រោយហើយធ្វើសកម្មភាពឆក់កាបូបស្ពាយដែលឈ្មោះ ពៅ សុភក្ត្រ័ ស្ពាយជាប់នឹងស្មានៅអង្គុយខាងក្រោយមិនបានសម្រេចបណ្តាល ឲ្យរូបគាត់ភ្ញាក់បានរេម៉ូតូប៉ះដៃចង្កូចគ្នាដួលទៅលើថ្នល់ទាំងអស់គ្នា បណ្តាលឲ្យរូបទាំង២នាក់រងរបួសរលាត់ដៃជើង។ ចំណែកជនសង្ស័យបានងើបឡើងរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូមួយគ្រឿងនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុមានកម្លាំងកងរាជអវុធហត្ថខណ្ឌសែនសុខចុះ មកជួយអន្តរាគម៍និងយកម៉ូតូជនសង្ស័យនិងដឹកជនរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់