ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ពាក់ព័ន្ធករណីគ្រៀងញៀន

បន្ទាយមានជ័យ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ពាក់ព័ន្ធករណីគ្រៀងញៀននៅវេលាម៉ោងម៉ោង ១១ និង ៣០នាទី ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩ កម្លាំងជំនាញការិ.បទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ និងបានបន្តនីតិវិធីទៅដល់មូលដ្ឋានក្រុងប៉ោយប៉ែត រហូតឃាត់ខ្លួនសង្ស័យបានចំនួន ០២នាក់ បន្ថែមទៀត ។
ក្រោយបញ្ចប់ការស៊ើបអង្កេត យោងទៅលើវត្ថុតាង និងចម្លើយសារភាព ជនសង្ស័យខាងលើអាចចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

 

មតិយោបល់