ព័ត៌មានជាតិ

ញ៉ាមដូរបានៗ! បន្លំឆ្នោតកោសដែលឈ្នះរង្វាន់ពីថ្នាំលាបស្ពេត្រូអ៊ិចស្រា្តស៊ីល ចុងក្រោយខ្នោះ

កណ្តាល: ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង៩និង០០នាទី ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន៣នាក់
១.ឈ្មោះ ហ៊ុន ចាន់ឌីណេរ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិ៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
២.ឈ្មោះ ឡាយ លក្ខណាល់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
៣.ឈ្មោះ ហឺ ម៉ារ៉េត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិឃុំកើតហេតុ។
ចំណែកជនសង្ស័យមាន៣នាក់ដូចគ្នា
១.ឈ្មោះ ឡាត់ រតនា ហៅទីណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំបុ័ង មានទីលំនៅភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។
២.ឈ្មោះ វ៉ែន សុខខេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់មានទីលំនៅ-ភូមិ-ឃុំ-ជាមួយគ្នា(ឃាត់ខ្លួន)។
៣.ឈ្មោះ សុភីអូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់មានទីលំនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១.បណ្ណ័ឈ្នះរង្វង់(ក្លែងក្លាយ)ស្ពេត្រូអ៊ិចស្រា្តស៊ីលចំនួន៥០សន្លឹក។
២.ប្រាក់ដុល្លារ(លុយសែន)៩០$។
៣.ប្រាក់រៀល៦០០០០៛។
៤.កាបូបដៃ០១។
តាមរឿងហេតុបានឲ្យដឹងថានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩វេលាម៉ោង៨និង០០នាទី មេជាងសំណង់របស់ឈ្មោះសុភីអូន បានឲ្យសន្លឹកឆ្នោតកោសដែលឈ្នះរង្វាន់ពីថ្នាំលាបស្ពេត្រូអ៊ិចស្រា្តស៊ីលមួយសន្លឹកត្រូវប្រាក់២០០០០៛យកទៅដូរយកប្រាក់។
ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ម៉ោង៧:០០នាទីឈ្មោះសុភីអូនឈ្មោះឡាត់រតនានិងឈ្មោះវ៉ែនសុខខេងបានយកសន្លឹកឆ្នោតនេះទៅថតចម្លងនៅផ្ទះរបស់ឈ្មោះឡូញសុផាភេទស្រីនៅភូមិក្រូចសើចឃុំពុកឬស្សីបានជាច្រើនសន្លឹកដោយកែសាច់ប្រាក់រង្វង់មាន៥០០០០រៀលនិង១០០០០រៀល។
ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ម៉ោង៩:០០នាទីពេលថតចម្លងបានហើយជនសង្ស័យទាំងបីនាក់បានយកសន្លឹកឆ្នោតក្លែងក្លាយទៅប្តូរយកប្រាក់ពីម្ចាស់ដេប៉ូលក់ស្ពេត្រូអ៊ិចស្រ្តាស៊ីលឈ្មោះឡាយលក្ខណាល់នៅភូមិព្រះប្រសប់ឃុំព្រះប្រសប់ចំនួន២១សន្លឹកក្នុងមួយសន្លឹកសាច់ប្រាក់៥០០០០រៀលនិងយកទៅប្តូរយកប្រាក់ពីម្ចាស់ដេប៉ូឈ្មោះហឺម៉ារ៉េតនៅភូមិព្រែកតាមាក់ឃុំព្រែកតាមាក់ចំនួន២០សន្លឹកក្នុងមួយសន្លឹកសាច់ប្រាក់៥០០០០រៀល។បន្ទាប់មកប្រពន្ធរបស់ឈ្មោះហឺម៉ារ៉េតបានថតរូបសន្លឹករង្វាន់នេះផ្ញើទៅក្រុមហ៊ុនហើយខាងក្រុមហ៊ុនប្រាប់វិញថាសន្លឹកឆ្នោតនេះសុទ្ធតែក្លែងក្លាយទេ។
លុះដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ម៉ោង៩និង៣០នាទីជនសង្ស័យទាំងបីនាក់នេះបានយកសន្លឹកឆ្នោតក្លែងក្លាយនេះទៅប្តូរយកប្រាក់នៅដេប៉ូរបស់ឈ្មោះហឺម៉ារ៉េតម្តងទៀតពេលនោះឈ្មោះហឺម៉ារ៉េតបានមករាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់នេះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់