ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន

ភ្នំពេញ:នៅថ្ងៃទី ៣០ វិច្ឆិកា ២០១៩ វេលាម៉ោង ២២និង៣០នាទី កម្លាំងផ្នែកគ្រឿងញៀនបានសហការជាមួយកម្លាំងសន្តិសុខ និង អន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានល្បាតក្នុងភូមិសាស្រ្តស្មុគស្មាញក៏បានប្រទះឃើញជនសង្ស័យម្នាក់កំពុងឈរលើផ្លូវបេតុងមុខរោងចក្រប៊េរី ភូមិជម្ពូវ័នសង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍ សែន ជ័យ ដោយមានការសង្ស័យឈ្មោះ ផេង សំនាង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងយ៉ាប់ សង្កាត់ត្រពាំងកសាង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យក៏បានប្រទះឃើញក្រាមសថ្លាចំនួន ១០កញ្ចប់ ធំចំនួន១កញ្ចប់ តូចចំនួន៩កញ្ចប់ ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកផ្នែកជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងនីតីវិធីនៃច្បាប់៕

មតិយោបល់