ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វាសនាលោក កឹម សុខា នឹងត្រូវប្រកាសនៅរសៀលនេះ ខណៈអ្នកគាំទ្រត្រៀមប្រមូលផ្ដុំតវ៉ា

ភ្នំពេញ: ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ បន្តប្រកាសធ្វើការប្រមូលផ្ដុំសាជាថ្មីនៅរសៀលនេះ ខណ:ដែលចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី បានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងលោក កឹម សុខា ទៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីបានបើកសវនាការ ដោយគ្មានជនជាប់ចោទ និងមេធាវីការពារសិទ្ធិ។

នៅក្នុងសវនាការនាព្រឹកនេះ សមត្ថកិច្ចបានថ្លែងថា សមត្ថកិច្ចបានយកដីកាកោះហៅលោក កឹម សុខា ពីសំណាក់តំណាងអយ្យការទៅបិតមុខផ្ទះលោក កឹម សុខា នៅសង្កាត់បឹងកក់២ ចំនួន៦លើក ប៉ុន្តែមិនមានអ្នកមកទទួលដឹងឮឡើយ។

លោក សៀង សុខា តំណាងអយ្យការបានបញ្ជាក់ក្នុងសវនាការថា លោកបានចេញលិខិតស្នើសុំប្រធានរដ្ឋសភាជាតិ ដើម្បីបន្តនីតិវិធីចំពោះសំណុំរឿងរបស់លោក កឹម សុខា ដោយសារតែសំណុំរឿងនេះ ជាបទល្មើសជាក់ស្តែង។ លោកបន្តថា តំណាងអយ្យការបានទទួលលិខិតរបស់រដ្ឋសភាដែលមានសំឡេងគាំទ្រឲ្យបន្តនីតិវិធីចំនួន៦៨សំឡេង។

ទន្ទឹមគ្នានេះដែរ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ និងមុខទីស្នាក់កណ្ដាលគណបក្សនៅចាក់អង្រែ ដើម្បីធ្វើការទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ដោយមានទាំងការលើកបដាតវ៉ា និងប្រើឧឃោសនស័ព្ទស្រែកទាមទារផងដែរ។ គិតមកដល់ម៉ោង១០ព្រឹកថ្ងៃនេះ ស្ថានភាពការណ៍ប្រមូលផ្ដុំនៅមុខតុលាការបានធូរស្បើយបន្តិចហើយ ក្រោយការបំបែករបស់អាជ្ញាធរមានសមត្ថកិច្ច ដោយអះអាងថា ដើម្បីរក្សាសន្តិសុខសណ្ដាប់សាធារណ: ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រនៅតែអះអាងថា ពួកគេត្រៀមធ្វើការប្រមូលផ្ដុំសាជាថ្មីនៅរសៀលនេះ។

នៅស្នាក់ការគណបក្សសង្គ្រោះជាតិ ឯណោះវិញ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានហៅចំណាត់ការរបស់តុលាការទៅលើរូបលោកថា ជាចេតនាបញ្ចប់ជីវិតនយោបាយរបស់លោក ស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ កំពុងជំនុំជម្រះក្តីលើសំណុំរឿងរបស់លោក ដែលត្រូវបានចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។

លោក កឹម សុខា បានថ្លែងជាសាធារណថា ចំណាត់ការរបស់តុលាការលើរូបលោក ក៏ដូចជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ក៏នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតផងដែរ។ លោកថា បើគ្មានថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចូលរួមទេនោះ លទ្ធផលនៃការបោះឆ្នោត គឺមិនអាចទទួលយកបាននោះឡើយ។

សូមជម្រាបថា លោក សំ សុខគង់ មេធាវីការពារសិទ្ធិលោក កឹម សុខា  បានដាក់ពាក្យស្នើសុំលើកពេលសវនាការសំណុំរឿងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ។

ដោយឡែក លោក អេង ឆៃអាង អនុប្រធានគណ:កម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ បានផ្ញើសារស្នើសុំតុលាការឲ្យពន្យាពេលសវនាការសំណុំរឿងរបស់លោក កឹម សុខា ផងដែរ។

អ្នកនាំពាក្យអយ្យអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា “សវនាការសំណុំរឿងលោក កឹម សុខា នឹងដំណើរការដូចកាលកំណត់ ហើយតុលាការមិនទទួលយក និងសម្រេចតាមការស្នើសុំរបស់លោក អេង ឆៃអ៊ាង នោះឡើយ  ព្រោះលោក អេង ឆៃអ៊ាង មិនមានការជាប់ពាក់ពន្ធ័នឹងសំណុំរឿងនេះឡើយ ហើយបើយោងតាមច្បាប់មានតែជនជាប់ចោទ និងមេធាវីតែប៉ុណ្ណោះ ដែលអាចស្នើសុំបាន

តែយ៉ាងណា អ្នកនាំពាក្យដដែលបានបន្តថា មេធាវីការពារជនជាប់ចោទមានសិទ្ធិដាក់ពាក្យស្នើសុំដោយគោរពទៅតាមនីតិវិធី ហើយចៅក្រមជំនុំជម្រះនឹងសម្រេចលើការស្នើសុំដោយយោងលើមូលដ្ឋានច្បាប់ និងនីតិវិធី។

គួររំឭកថា ដើមចមនៃសំណុំរឿងរបស់លោក កឹម សុខា ឈានដល់មានសវនាការនៅព្រឹកថ្ងៃនេះ បានផ្តើមចេញពីការបែកធ្លាយខ្សែអាត់សំឡេងឆ្លើយឆ្លងស្នេហារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ តាមរយ:បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាពេលកន្លងមក៕

cnrp_kem-sokha_court_09-09-16-30

cnrp_kem-sokha_court_09-09-16-1

cnrp_kem-sokha_court_09-09-16-2

cnrp_kem-sokha_court_09-09-16-3

cnrp_kem-sokha_court_09-09-16-4

cnrp_kem-sokha_court_09-09-16-5

cnrp_kem-sokha_court_09-09-16-6

cnrp_kem-sokha_court_09-09-16-7

cnrp_kem-sokha_court_09-09-16-8

cnrp_kem-sokha_court_09-09-16-9

cnrp_kem-sokha_court_09-09-16-10

cnrp_kem-sokha_court_09-09-16-11

cnrp_kem-sokha_court_09-09-16-12

cnrp_kem-sokha_court_09-09-16-13

cnrp_kem-sokha_court_09-09-16-14

cnrp_kem-sokha_court_09-09-16-15

cnrp_kem-sokha_court_09-09-16-16

cnrp_kem-sokha_court_09-09-16-17

cnrp_kem-sokha_court_09-09-16-18

cnrp_kem-sokha_court_09-09-16-19

cnrp_kem-sokha_court_09-09-16-20

cnrp_kem-sokha_court_09-09-16-21

cnrp_kem-sokha_court_09-09-16-22

cnrp_kem-sokha_court_09-09-16-23

cnrp_kem-sokha_court_09-09-16-24

cnrp_kem-sokha_court_09-09-16-25

cnrp_kem-sokha_court_09-09-16-26

cnrp_kem-sokha_court_09-09-16-27

cnrp_kem-sokha_court_09-09-16-28

cnrp_kem-sokha_court_09-09-16-29

មតិយោបល់