ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាជនសង្ស័យ ម្នាក់ ក្នុងចំណោម បក្ខពួក ២ នាក់ ត្រូវបាន សមត្ថកិច្ច នគ របាល ចាប់ ឃាត់ខ្លួន បាន ភ្លាមៗ ខណៈ ធ្វើ សកម្មភាព លួច ម៉ូតូ បម្រុង នឹង បើក ចេញ ហើយ ម្ចាស់ ឃើញ ទាន់ ស្រែក ឆោឡោ ។
សមត្ថកិច្ច បាន ឲ្យ ដឹងថា ករណីនេះ កើតឡើង នៅមុខ ផ្ទះ លេខ S០៣ ( បុរី មង្គល ភ្នំពេញ ) ភូមិ តា ព្រហ្ម សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារអំពៅ កាលពី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៤ និង ២០ នាទី ។
ម្ចាស់ ម៉ូតូ មានឈ្មោះ សឹង ស្រី នី ភេទ ស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅ ផ្ទះកើតហេតុ ។ ចំណែក ជនសង្ស័យ ឃាត់ខ្លួន ឈ្មោះ ធុច ធុល ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ ស្នាក់នៅ ភូមិ ស្តៅ ឃុំ ស្តៅ ស្រុក កងមាស ខេត្តកំពង់ចាម ( មានប្រើ ប្រាស់ សារធាតុ ញៀន ) ។ រីឯ បក្ខពួក ម្នាក់ទៀត រត់គេចខ្លួន បាត់ ។
ប្រភព បន្ត ឲ្យ ដឹងថា មុនពេល កើតហេតុ ជនរងគ្រោះ ទុក ម៉ូតូ ម៉ាក Honda Zomer ពណ៌ ស ស្លាក លេខ សៀមរាប 1AF-0872 នៅ ចំណុចកើតហេតុ ដោយបាន បិទ សន្ទះ សោ តែ ពុំបាន ចាក់ សោក ម៉ូតូ ទេ រួច ចូល ក្នុងផ្ទះ ស្រាប់តែ ជនសង្ស័យ ០២ នាក់ ឈ្មោះ ធុច ធុល និង ឈ្មោះ ខ្មៅ ជិះ ម៉ូតូ ម៉ាក ហុងដា C១២៥ ពណ៌ ខ្មៅ ស្លាក លេខ ភ្នំពេញ 1CS-5424 មក ឈប់ ក្បែរ ម៉ូតូ ជនរងគ្រោះ ធ្វើ សកម្មភាព ទាញ ផ្តាច់ ខ្សែភ្លើង ម៉ូតូ ជនរងគ្រោះ ហើយ ត ភ្ជាប់ ខ្សែភ្លើង ថ្មី បំ រ៉ុង បញ្ឆេះ ជិះ គេចខ្លួន ។ ភ្លាមនោះ ត្រូវបាន ជនរងគ្រោះ ចេញមក ឃើញ ស្រែក ចោរៗ ក៏មាន សមត្ថកិច្ច ល្បាត ក្បែរ នោះ ជួយ ដេញចាប់បាន ជនសង្ស័យ ម្នាក់ ឈ្មោះ ធុច ធុល ដកហូត ម៉ូតូ ០១ គ្រឿង ( ម៉ូតូ ជិះ ធ្វើ សកម្មភាព ), ដែក កែច្នៃ ចុង ស្រួច ០២ និង កូនសោ ខ្សៀ លេខ ៨ ចំនួន ០១ ។
បច្ចុប្បន្ន ជនសង្ស័យ កំពុង ត្រូវបាន ឃាត់ខ្លួន បណ្តោះអាសន្ន ដើម្បី សាកសួរ ឈានទៅ កសាង សំណុំរឿង អនុវត្តតាម នីតិវិធី ៕
មតិយោបល់