បាត់ដំបងៈ នៅ ថ្ងៃ ព្រហស្បតិ៍ ១១រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៨ តាមបទបញ្ជាបន្ទាន់បំផុតរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន នគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងនគរបាលជំនាញ រួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយ កងកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនឧក្រិដ្ឋជនម្នាក់ ដែលគេចខ្លួនពីរាជធានីភ្នំពេញ មកសម្ងំលាក់ខ្លួននៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយពីកាប់សម្លាប់ជនរងគ្រោះឈ្មោះ អេង ម៉េងឃាង ភេទប្រុស អាយុ២០ឆ្នាំ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦។
ជនល្មើសឈ្មោះ ហេង បញ្ញា ហៅ បញ្ញា ភេទប្រុស អាយុ ២៦ ឆ្នាំ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បច្ចុប្បន្នបានប្រគល់ជូនសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់