ព័ត៌មានជាតិ

Updated៖ពីយប់ផឹកជុំគ្នា ព្រឹកឡើងធ្លាក់ពីលើអាគារស្លាប់ម្នាក់

ភ្នំពេញ: បុរសម្នាក់សង្ស័យធស្រវឹងធ្លាក់ពីលើអាគារជាន់ទី៣ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ទីតាំងស្ថិតនៅភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេ។

សពជនរងគ្រោះមានឈ្មោះ ឈួយ ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងហេតុ មានស្រុកកំណើតនៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថាកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៩ជនរងគ្រោះរួមទាំអ្នកធ្វើការជាមួយ២ទៅ៣នាក់ទៀតបានផឹកស្រាជុំគ្នា រហូតដល់យប់ជ្រៅក៏នាំគ្នាឈប់រួចចូលសម្រាករៀងៗខ្លួន រហូតមកដល់ព្រឹកឡើងស្រាប់តែមិនឃើញជនរងគ្រោះមិនឃើញមកធ្វើការក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញដេកស្លាប់នៅលើដីខាងក្រោមសង្ស័យថាធ្លាក់ពីជាន់ទី៣មក ទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងនិងធ្វើកោសលវិច្ច័យរួចទើបប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់