ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង ១២នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នង។
មូលហេតុ៖ មិនទាន់ដឹងនោះទេ។ ករណីនេះ បានបណ្ដាលឲ្យរងការខូចខាតផ្ទះទាំងស្រុង ប៉ុន្តែមិនមានមនុស្សគ្រោះថ្នាក់ទ្បើយ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ ដើម្បីជួយបង្ការមិនឲ្យរាលដាលដល់ផ្ទះក្បែរខាង៕
មតិយោបល់