ភ្នំពេញៈ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយពុទ្ធបរិស័ទដែលមកធ្វើបុណ្យនៅវត្តព្រះពុទ្ធមានបុណ្យ បានប្រទះឃើញទារកអាយុជាង១ខែម្នាក់ ត្រូវបានគេយកមកប្លុងចោលនៅលើឥដ្ឋយ៉ាងអាសូរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តព្រះពុទ្ធមានបុណ្យ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ មានពុទ្ធបរិស័ទ៧រថយន្ត បានធ្វើដំណើរចេញពីខេត្តកំពង់ចាម មកធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធមានបុណ្យខាងលើ ខណៈនោះមានស្ត្រីម្នាក់ដើរមកបត់ជើងតូចក៏បានលឺសំឡេងទារកខាងលើដែលមានអាយុទើបតែជាង១ខែយំ លុះទៅមើលក៏ឃើញទារកនោះដេកនៅលើឥដ្ឋ ក៏ហៅស្ត្រីម្នាក់ទៀតអោយមកជួយមើល ហើយជួយយកទារកនេះមកងូតទឹកលាងជម្រះ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងទាក់ទងទៅខាងវិទ្យុមួយ ដើម្បីមកទទួលយកទារកនេះទៅធ្វើការពិនិត្យសុខភាព និងយកទៅស្នាក់នៅមើលថែបណ្តោះអាសន្ន ហើយចំពោះករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕
មតិយោបល់