ព័ត៌មានជាតិ

មេកន្ទុយលេខឆ្នោតរៀតណាម៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ចាម: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតរៀតណាម) នៅស្រុកព្រៃឈរ ចំនួន០២ទីតាំងរួមមាន ៖
ទីតាំងទី១ នៅចំណុចភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៥នាក់គឺ៖
១- ឈ្មោះ សុខ សុភ័ណ្ឌ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរខេត្តកំពង់ចាម
២- ឈ្មោះ ឈិន សុភ័ណ្ឌ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរខេត្តកំពង់ចាម
៣- ឈ្មោះ ហ៊ីម សុខហ៊ិន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរខេត្តកំពង់ចាម
៤- ឈ្មោះ ខៀវ យឿង ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រវាស ឃុំបឹងណាយ ស្រុកព្រៃឈរខេត្តកំពង់ចាម
៥- ឈ្មោះ សាំង វេង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរខេត្តកំពង់ចាម
និងដកហូតវត្ថុតាងរួមមាន៖
១-ទូរសព្ទដៃចំនួន០៦គ្រឿង
២-តារាងកត់លេខឆ្នោតវៀតណាម៦០សន្នឹក
៣-សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន១២ក្បាល
៤-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៥-ម៉ូតូចំនួន០២គ្រឿង
៦-ប្រាក់រៀលចំនួន៤០៦,២០០រៀល
និងទីតាំងទី២ នៅចំណុចតូបកាហ្វេរបស់ឈ្មោះ រ៉ាត ស្ថិតនៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនឈ្មោះ ជួង ប៉ោង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួល ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងដកហូតវត្ថុតាងរួមមាន៖
១-ទូរសព្ទដៃចំនួន០១គ្រឿង
២-តារាងកត់លេខឆ្នោតវៀតណាមចំនួន១១សន្លឹក (ក្នុងទូរសព្ទ)
៣-តារាងកត់លេខឆ្នោតវៀតណមចំនួន០១សន្លឹក
៤-ប៊ិកចំនួន០១ដើម
៥-ប្រាក់រៀលចំនួន២៣១,៥០០រៀល
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំសុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

 

មតិយោបល់