កោះកុងៈ តាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាសាកសព បុរស ម្នាក់ ត្រូវបាន សមត្ថកិច្ច នគរ បាល ប៉ុស្តិ៍ កោះ កាពិ សហការ ជាមួយ កម្លាំង នគរបាល ការពារ ព្រំ ដែនទឹក និង ប្រជាពលរដ្ឋ រុករក ប្រទះឃើញ នៅលើ ភក់ ក្បែរ ដើម កោង កាង ក្នុងពេល ទៅ ដាក់ លប រក ចាប់ ក្តាម នៅវេលា ម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ ភូមិ ១ ឃុំ កោះ កាពិ ស្រុក កោះកុង ខេត្តកោះកុង ។
ជនរងគ្រោះ មានឈ្មោះ អុំ ប៉ោង ភេទ ប្រុស អាយុ ៥២ ឆ្នាំ មាន ទីលំនៅ បច្ចុប្បន្ន ភូមិ ១ ឃុំ កោះ កាពិ ស្រុក កោះកុង ខេត្តកោះកុង ។
ក្រោយពេល ពិនិត្យ សាកសព យ៉ាង លម្អិត រួច សួរ បំភ្លឺ ប្រពន្ធ ជនរងគ្រោះ សមត្ថកិច្ច សន្និដ្ឋាន ថា ជនរងគ្រោះ គឺ ស្លាប់ ដោយសារ ជំងឺ ខ្យល់គរ មិនមាន ពាក់ព័ន្ធ នឹង អំពើ ឃាតកម្ម ឡើយ ។
ក្រោយពី ពិនិត្យ រួចរាល់ កម្លាំង ប៉ុស្ដិ៍ បានប្រគល់ សាកសព ទៅ ឲ្យ ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕
មតិយោបល់