ព័ត៌មានជាតិ

ម៉ូតូមន្រ្តីឥណទាន២គ្រឿងពន្លះគ្នា របួសធ្ងន់២នាក់ នៅតាកែវ

តាកែវៈ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤និង៤៦នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ចំនួន២នាក់ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

អ្នកបើកម៉ូតូហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ1J-1308 ជិះដោយឈ្មោះ ង៉េង វិបុល ភេទប្រុស អាយុ២០ឆ្នាំ(របួសធ្ងន់)មុខរបរ មន្រ្តីឥណទាន ស្នាក់នៅភូមិឃុំកើតហេតុ និងម៉ូតូ ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1D-8652 ពុំស្គាល់អត្តសញ្ញាណនោះទេ(របួសធ្ងន់)។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ អ្នកទាំងពីរបានធ្វើដំណើរបញ្រ្ចាសទិសគ្នា ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតមកបុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់តែម្តង រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យក្រុងដូនកែវ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់