ព័ត៌មានជាតិ

មុខរបរត្រឹមត្រូវមិនធ្វើទេ ទិញសារធាតុញៀនសេពផង លក់ផង ត្រូវប៉ូលីសឃាត់ខ្លួន

កណ្ដាលៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ៤០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរនឹងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ស្ថិតភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ សាន វិថី ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច
-ទូរស័ព្ទ ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ កម្លាំងប៉ុស្ដិ៍រដ្ឋបាលខ្ពប បានល្បាតក្នុងភូមិសាស្រ្ត មកដល់ចំណុចខាងលើ ធ្វើការត្រួតពិនិត្យជនសង្ស័យ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់តូច និងសម្ភារៈប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកប៉ុស្ដិខ្ពប ដើម្បីសាកសួរ។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ឈ្មោះ ធឿន ភេទស្រី អាយុជាង ៤០ ឆ្នាំ ឲ្យក្មេងប្រុសម្នាក់មិនស្គាល់លក់សារធាតុញៀនមកខ្លួន ដើម្បីយកទៅប្រើប្រាស់និងលក់ផង ហើយពេលកន្លងមកជនសង្ស័យធ្លាប់លក់បាន៣ដង ថែមទាំងប្រើប្រាស់អស់រយៈពេល២ឆ្នាំថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់