ព័ត៌មានជាតិ

លួចម៉ូតូរបស់បុគ្គលិកហាង ថោនឈៀវ ប៉ះចំម៉ូតូខូចរត់មិនរួចជាប់ខ្នោះរបស់ប៉ូលិស

កណ្តាល: កាលពីវេលាម៉ោង៤និង៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីលួចម៉ូតូ តែអស់លក្ខណ៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។

ជនរងគ្រោះមានឈ្មោះ អ៊ី លីនណា ភេទស្រី អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ទីលំនៅអចិន្ត្រៃភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរបំរើការងារនៅហាងថោនឈៀវ។

ជនល្មើសឈ្មោះ សេន ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅអចិន្ត្រៃភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្រោមស្ពានភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ម៉ូតូ១គ្រឿងម៉ាក ZOOMER-X ពណ៌សលាយទឹកក្រូច ផលិតនៅតៃវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ 1GS-0895។

មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅផ្លូវដើរជាប់ចំហៀងខាងជើងផ្ទះជួលដោយពុំចាក់សោ.កទេព្រោះម៉ូតូខូចប្រហែលកន្លះខែមកហើយ ហើយម្ចាស់បានឡើងទៅសម្រាកនៅលើផ្ទះជួលជាន់ទី២បាត់ទៅ ស្រាប់តែជនល្មើសបានធ្វើសកម្មភាពលួចអូសចេញបណ្តើរមកដល់ត្រង់ចំណុចហាងសេះស ក្នុងសង្កាត់តាខ្មៅ ក៏ត្រូវកម្លាំងសមត្ថកិច្ចល្បាតឃើញឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់