ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! ម្ចាស់ដុតភ្លើងទៀនទុកចោល បណ្ដាលឲ្យឆេះផ្ទះមួយខ្នង នៅក្រុងស្ទឹងសែន

កំពង់ធំៈ កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតក្នុងភូមិបស្ល័ងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ ខូយ សំណាង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ នគរបាល ប្រពន្ធឈ្មោះ វណ្ណ យុល័យ ។

មូលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសម្ចាស់ដុតភ្លើងទៀនទុកចោល។

ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើដំបូលប្រក់ស័ង្កសី រនាបក្តារ ជញ្ជាំងក្តារ ទំហំ៥មx៧ម។

ខូចខាតសម្ភារៈ៖
-ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ៥មx៧ម
-គ្រែចំនួន០១
-ទូចំនួន០១
-កៅអីសាឡុងចំនួន០១
-កៅអីតុក្កតាចំនួន០១
-ធុងហ្គាស ៣៥គីឡូក្រាមចំនួន០១
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ករណីនេះរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលបានចេញ អន្តរាគមន៍ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត
ស្មើនិង០៨ម៉ែត្រគុបរលត់ទាំងស្រុង កម្លាំងចុះអន្តរាគមន៍សរុបចំនួន ៣០នាក់ កម្លាំងស្នងការដ្ឋាននគរបាលចំនួន ១៥នាក់
កម្លាំងអធិការដ្ឋាននគរបាល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១៥នាក់៕

មតិយោបល់