ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ នៅស្រុកមុខកំពូល

កណ្ដាល: កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៥០នាទីរសៀល ស្ថិតមុខស្ថានីប្រេងតេលា លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-5135 អ្នកបើកបរឈ្មោះ សាន ផល ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ អ្នករួមដំណើរឈ្មោះ ញឹក សុខា ហៅញ៉ាញ់ ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
រថយន្តម៉ាក RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-2668 អ្នកបើកបររត់គេច។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់