ព័ត៌មានជាតិ

ម៉ូតូកប់បីឥណ្ឌា ឆ្លងផ្លូវក្នុងល្បឿនលឿនមិនមើលឆ្វេងស្ដាំ ត្រូវម៉ូតូបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាល៣នាក់

កណ្ដាលៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង ១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏មួយករណីកើតឡើង នៅលើផ្លូវលេខ១១៦A ស្ថិតភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើររឿងៈ កាលពីវេលាម៉ោងខាងលើ មានម៉ូតូមួយគ្រឿងម៉ាក់ HONDADream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AD-6867 បើកបរដោយឈ្មោះ ប៉ិច ប៊ុនសាន់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ (របួលធ្ងន់) រួមដំណើរដោយឈ្មោះ យ៉ុម ថាយ ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល​ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ(របួលធ្ងន់) និងឈ្មោះ ធូ ពេញលិញ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ (របួលស្រាល) ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុបានបុកជាមួយpasssapp ដែលកំពុងបត់ឆ្លងកាត់ផ្លូវក្នុងល្បឿនលឿន មិនមើលមុខក្រោយ បើកបរដោយឈ្មោះ យ៉ន ផល្លី ភេទប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបររត់passsapp(រត់គេចខ្លួន) ក្នុងទិសដៅស្របគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់