ព័ត៌មានជាតិ

កាកាវ ទឹកដោះគោកំប៉ុង ទឹកដោះគោឆៅ បបរកំប៉ុងកូនក្មេង ទំពាំងបាយជូក្រៀម ស្រាបៀដប ខូចគុណភាព ត្រូវមន្ត្រីជំនាញយកទៅកម្ទេចចោល

ប៉ៃលិនៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មន្រ្តីជំនាញ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមគេហដ្ឋាន ស្ថិតភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ មួយចំនួនដូចជា៖
– កាកាវ ចំនួន ៥កំប៉ុង ស្មើនឹង ៥គីឡូក្រាម
– ទឹកដោះគោកំប៉ុងរាវ ចំនួន ៣២កំប៉ុង ស្មើនឹង ១៤គីឡូក្រាម
– ទឹកដោះគោឆៅកំប៉ុង ចំនួន ៦កំប៉ុង ស្មើនឹង ១គីឡូកក្រាម
– បបរកំប៉ុងកូនក្មេង ចំនួន ៥កំប៉ុង ស្មើនឹង ២គីឡូក្រាម
– ទំពាំងបាយជូក្រៀម ចំនួន ៣០ប្រអប់ ស្មើនឹង ៩គីឡូក្រាម
– ស្រាបៀដប ចំនួន ៤ដប ស្មើនឹង ១.៣២គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់