ព័ត៌មានជាតិ

Update៖ រថយន្តដឹកស្រូវបើកត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្តក្រុងបុកពេញទំហឹង

បន្ទាយមានជ័យ: នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចខាងកើតស្ថានីយ៍ជញ្ជីញថ្លឹងរថយន្ត កូនដំរីប្រហែល​៣០០ម៉ែត្រ ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តក្រុងឯកជនមួយគ្រឿង បើកបរទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើបានបុកពេញទំហឹងជាមួយរថយន្តធុនធំដឹកស្រូវ ក្នុងទិសដៅផ្ទុយគ្នាធ្វើការបត់ត្រឡប់ក្រោយមិនប្រយ័ត្ន បណ្ដាលឲ្យអ្នកបើកបររថយន្តក្រុងនិងអ្នករួមដំណើរស្រីម្នាក់របួសធ្ងន់ ចំណែក៨នាក់ទៀតរបួសស្រាលបន្តដំណើរទៅមុខទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សារទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ រីឯជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ៕

មតិយោបល់