ព្រះសីហនុៈ កាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ មានករណីបុរសម្នាក់ ធ្លាក់ពីលើទីខ្ពស់រងរបួសធ្ងន់ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) សង្ស័យអំពើឃាតកម្ម។
ជនរងគ្រោះជាជនជាតិចិន ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ។
តាមការពិនិត្យកោសល្យវិច័យ ពីមន្ត្រីជំនាញនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត និងគ្រូពេទ្យជំនាញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារអត្តឃាតកម្ម (លោតពីលើទីខ្ពស់)។
បច្ចុប្បន្នសព ត្រូវបានដឹកយកទៅតម្កល់ទុកបណ្តោះអាសន្ននៅភ្នំពេញ ដើម្បីបន្តស្រាវជ្រាវ រកសាច់ញាតិ៕
មតិយោបល់