ព័ត៌មានជាតិ

ប្រមុខ NATO ព្រមានលោកខាងលិច ពី «សង្គ្រាមរ៉ាំរ៉ៃ» នៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រមុខអង្គការ NATO លោក ជែន ស្ដូលធិនប៊ឺគ (Jens Stoltenberg) ព្រមានថាបណ្ដាប្រទេសលោកខាងលិចចាំបាច់ត្រៀមខ្លួន សម្រាប់ «សង្គ្រាមរ៉ាំរ៉ៃ» នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចបញ្ជូនមីស៊ីលចម្ងាយឆ្ងាយឱ្យទីក្រុងកៀវ។

លោក ស្ដូលធិនប៊ឺគ ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន ក្រោយជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប្រមុខ NATO រូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមរយ:ពេលវែង ពីព្រោះថាអ្វីដែលយើងកំពុងឃើញសព្វថ្ងៃ នោះគឺសង្រ្គាមនេះបាននិងកំពុងក្លាយជាសង្គ្រាមរ៉ាំរ៉ៃ»។

បើតាមលោក ស្ដូលធិនប៊ឺគ អ៊ុយក្រែនកំពុងលះបង់តម្លៃដ៏ធំដើម្បីការពារប្រទេសរបស់ខ្លួន តែរុស្ស៉ីខ្លួនឯងក៏កំពុងប្រឈមមុខនឹងការខាតបង់ ធ្ងន់ធ្ងរផងដែរ៕

ប្រភព៖​ Reuters

មតិយោបល់