ព័ត៌មានអន្តរជាតិ

លោក ត្រាំ ធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ សម្រាប់កិច្ចប្រជុំកំពូលរបស់ណាតូ ខណៈកំពុងរងសម្ពាធ

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាកចេញពីប្រទេស នៅថ្ងៃច័ន្ទនេះ សម្រាប់កិច្ចប្រជុំកំពូលណាតូ នៅទីក្រុងឡុងដ៍ ហើយលោកកំពុងរងសម្ពាធពីនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ជុំវិញការដឹកនាំយុទ្ធនាការបោះឆ្នោតអង់គ្លេស ដែលនឹងកើតឡើងនៅដើមខែធ្នូខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងនាមជាបេក្ខជនប្រធានាធិបតី ក្នុងឆ្នាំ ២០១៦ បន្ទាប់មកក្លាយជាប្រធានាធិបតី ចាប់តាំងពីដើមឆ្នាំ ២០១៧ លោក ត្រាំ មិនដែលបានបង្ហាញពីជំហរដាក់កំហិត លើដំណើរការគាំទ្រ ចំពោះការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប និងការរិះគន់អ្នកនយោបាយ ដែលពាក់ព័ន្ធនឹងការជជែកដេញដោលរឿង Brexit នោះទេ។

លោក Boris Johnson គឺជាបុគ្គលម្នាក់ដែលចង់ដឹកនាំអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប ដែលទទួលបានការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

លោក Boris Johnson បានដឹកនាំយុទ្ធនាការឃោនា Brexit នៅឆ្នាំ២០១៦ ហើយសន្យារហូត មកទល់បច្ចុប្បន្នថា នឹងយកអង់គ្លេសចេញពីសហភាពអឺរ៉ុប ទោះជាមាន ឬមិនមាន កិច្ចព្រមព្រៀងជាមួយប្លុកអឺរ៉ុបនេះក៏ដោយ ខណ:កាលបរិច្ឆេទ Brexit នឹងផុត កំណត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩៕

មតិយោបល់