បន្ទាយមានជ័យៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចស្ទាក់ឃាត់បាន រថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកមានជាតិគីមី ហក់ឆ័ត្រពីថៃចូលកម្ពុជាជាង ១តោន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
រថយន្តដឹកអ្នកដំណើរពាក់ស្លាកលេខ បាត់ដំបង 3A-0244 នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រឿងក្នុងជ្រូកមានផ្ទុកសារធាតុគីមីនេះ គឺមានប្រភពឈ្មួញនាំចូលពីថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត បង្កប់តាមរទេះដឹកទំនិញតូចធំ និងរទេះដឹកបន្លែផ្លែឈើ ជួលកម្មករអូសពីផ្សាររោងគ្លឿចូលមកខ្មែរ ហើយយកមកដាក់រថយន្តតូចធំ និងមួយចំនួនដឹកតាមរថយន្តក្រុងដើម្បីយកទៅលក់តាមបណ្តាខេត្ត។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនមកស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកគ្រឿងក្នុងត្រូវបាមដុតបំផ្លាញកម្ទេច៕
មតិយោបល់