ពោធិ៍សាត់ៈ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៥៥នាទីព្រឹក មានករណីក្មេងលង់ទឹកស្រះស្លាប់ចំនួន ២នាក់ ត្រង់ចំណុចទឹកស្រះក្បែរក្រោលគោ ខាងក្រោយផ្ទះជនរងគ្រោះប្រហែល ១២០ម៉ែត្រ ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះជាបងប្អូនបង្កើតនឹងគ្នា
១-ឈ្មោះ កោះ លក្ខិណា ភេទស្រី អាយុ ១០ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ កោះ លីនណា ភេទស្រី អាយុ ៨ឆ្នាំ ជនជាតិខ្មែរ។
ឪពុកឈ្មោះ មាស រ៉ា អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ម្តាយឈ្មោះ ហេង ដេត អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ។
មូលហេតុ៖ ដោយឪពុកមានការធ្វេសប្រហែសយកគោទៅឲ្យទឹក រួចទុកចោលកូនស្រីទាំងពីរចុះលេងទឹកស្រះ ហើយឪពុកដេញឲ្យទៅផ្ទះ តែក្មេងស្រីទាំងពីរនាក់បងប្អូនមិនព្រមទៅ ពេលឲ្យទឹកគោរួចឪពុកដឹកគោទៅចងឲ្យស៊ីស្មៅ ទុកក្មេងទាំងពីរចោល ឲ្យនៅលេងទឹកស្រះ ពេល
ត្រឡប់មកយកកូនវិញ តែជាអកុសលកូនបានលង់ទឹកស្លាប់ទាំងពីរនាក់បាត់ទៅហើយ នេះមកពីការធ្វេសប្រហែស របស់ឪពុកម្តាយការបំភ្លឺរបស់ឪពុក កូនស្រីរបស់គាត់ទាំងពីរនាក់ពិតជាស្លាប់ដោយសារការលង់ទឹកស្រះពិតប្រាកដមែន ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលបច្ចេកទេសត្រួតពិនិត្យធ្វើកោសល្យវិច្ចយ រួចប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ២និង៤៩នាទីរសៀល ៕
មតិយោបល់