ថ្មីៗនេះ Nokia បានទទួលពានរង្វាន់ “មាស” ផ្នែកខាងទូរស័ព្ទទំនើប (smartphone) និងពានរង្វាន់ “សំរិទ្ធ” ផ្នែកខាងទូរស័ព្ទធម្មតា (mobile phone) នៅក្នុងប្រទេសហ្វីលីពីន។ នេះជាលើកទីទី ១១ ដែល Nokia សម្រេចបាននៅក្នុងអំឡុងពេល ១១ ឆ្នាំជាប់គ្នាកន្លងទៅនេះ។
អ្នកស្រី Yvonne Tey ដែលជានាយិកាពាណិជ្ជកម្មនៃទស្សនាវដ្តី Reader’s Digest ប្រចាំនៅទ្វីបអាស៊ី បានប្រគល់ពានរង្វាន់ខាងលើជូនអ្នកស្រី Nikka Abes តំណាងក្រុមហ៊ុន Nokia ប្រចាំនៅប្រទេស ហ្វីលីពីន នៅក្នុងពិធីមួយដែលបានរៀបចំធ្វើឡើងនៅរមណីយដ្ឋាន Resorts World នៃទីក្រុងម៉ានីល កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ គឺនៅបន្ទាប់ពីពេលដែលក្រុមហ៊ុន Nokia នៅទីនោះ បានចេញលក់ស្មាតហ្វូន Nokia Lumia ប្រកបដោយជោគជ័យរួចមក។
សូមបញ្ជាក់ថា ផ្នែកស្ទាបស្ទង់មតិទៅលើយីហោផលិតផលដែលអ្នកប្រើប្រាស់មានការជឿជាក់របស់ ទស្សាវដ្តី Reader’s Digest រយៈពេល ១៤ ឆ្នាំកន្លងទៅនេះ បានក្លាយទៅជាស្ថាប័នម៉ាឃីតធីងមួយ ដែលសិក្សាស្រាវជ្រាវទៅលើចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងអ្វីដែលអ្នកប្រើប្រាស់ ទាំងនោះផ្តល់យោបល់ទៅប្រើប្រាស់ដទៃទៀត។
យោងតាម Ipsos ដែលជាក្រុមហ៊ុនស្រាវជ្រាវធំជាងគេលំដាប់លេខ ៣ នៅក្នុងពិភពលោក ៖ អ្នកចូលរួម ឆ្លើយកម្រងសំណួរសិក្សាស្រាវជ្រាវនៅទ្វីបអាស៊ីប្រមាណ ៧៤% ឯកភាពថា ការស្ទាបស្ទង់មតិដែល មានការ ចូលរួមពីអ្នកប្រើប្រាស់ មានសារៈសំខាន់ណាស់សម្រាប់ ជួយឲ្យអ្នកដទៃសម្រេចចិត្តទិញបាន ស្រួល។ អ្នកចូលរួមឆ្លើយតបនឹងសំណួរសិក្សាស្រាវជ្រាវប្រមាណ ៥៩% បានបញ្ជាក់ថា ពួកគេមាន ទំនោរទិញផលិតផលណាដែលមានការបញ្ជាក់ពី Reader’s Digest Trusted Brand
មតិយោបល់