ផ្ទះ ព័ត៌មានជាតិ ជនជាតិចិន ៥នា...

ជនជាតិចិន ៥នាក់ ត្រូវកម្លាំងជំនាញនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងជម្រិតទារប្រាក់

0

ត្បូងឃ្មុំ: កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ នៅវេលាម៉ោង ១១និង០៤នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះសំណាក់ប៉ារីស ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងជម្រិតទារប្រាក់។

ជនសង្ស័យទាំង ០៥នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ហ័ង រ៉ុងសាន (Huang RongSan) ភេទប្រុស អាយុ ២២ឆ្នាំ។
២-ឈ្មោះ យ៉ៅ ហ្វូយ៉ុង (Yao FuYong) ភេទប្រុស អាយុ ២១ឆ្នាំ។
៣-ឈ្មោះ ស៊ា យ៉ុងយូ (Xie YongYou) ភេទប្រុស អាយុ ២២ឆ្នាំ។
៤-ឈ្មោះ ហ័ង គួយឈ័ន (huang guiquan) ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំង ០៤នាក់ មកពីខេត្តគ័ងទុង ប្រទេសចិន។
៥-ឈ្មោះ ម៉ា ជូហ័រ (Ma Chuhua) ភេទប្រុស អាយុ ២២ឆ្នាំ មកពីខេត្តគ័ងចូវ ប្រទេសចិន បានធ្វើសកម្មភាពប៉ុនប៉ងជម្រិតទារប្រាក់ ទៅលើ ជនរងគ្រោះឈ្មោះ យ៉ាន ឡុង (Yan Long) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន រស់នៅខេត្តគ័ងទុង ប្រទេសចិន។
វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖
-ដែកបំពង់ទីបចំនួន ០៤ដើម
-កាំបិតចំនួន០២
-ស្រោមមុខចំនួន០៥
-ស្រោមដៃពណ៌សចំនួន ០៥គូរ
-ខ្សែនីឡុង ០១ចង្វាយ
-ស្កុត ០១ដុំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរតាមនីតិវិធី៕

មតិយោបល់

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.