កោះកុងៈ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង៣៤ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើង ០១លើក លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
បង្កឡើងដោយ រថយន្ត ១ គ្រឿង FRONTIA កង់ ៦ មួយតោនកន្លះ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AT6439 ដឹកសាប៊ូរ បើកបរទិសដៅពីផ្សារវាលរេញ មកកោះកុង រួចក៍បែកកង់មុខខាងឆ្វេង រ៉េចង្កូតចូលផ្លូវនៃរថយន្ត ០១គ្រឿងទៀត HYUNDAI ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 4000 ទិសដៅផ្ទុយគ្នា បុកចំពីរមុខយ៉ាងពេញទំហុឹង បណ្តាលអោយស្លាប់មនុស្សចំនួន ០៤នាក់ ប្រុស ខាងរថយន្តបង្ករ ជនរងគ្រោះ មានឈ្មោះ ដូច ខាង ក្រោម ៖
១-ឈ្មោះ សូ សំនាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល ( ស្លាប់ ) ។
២- ឈ្មោះ វីរះ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តស្វាយរៀង (ស្លាប់) ។
៤- ឈ្មោះ ស៊ាង គ្រី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ចាម (ស្លាប់) ។
៥- ឈ្មោះ ប៊ូ ប៊ុនថន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់)។
ចំណែកអ្នកបើកបររថយន្ត HYUNDAI និងអ្នករួមដំណើរ បានរត់គេចខ្លួនបាត់ ពុំស្គាល់អត្តសញ្ញាណ ។
បច្ចុប្បន្ន សពជនរងគ្រោះ យើងបានយកមកតំកល់ទុកនៅវត្តអណ្តូងទឹក រងចាំ គ្រួសារសពមកទទួល ចំណែក ឯ រថយន្តទាំងពីរគ្រឿងខាងលើ ខូចខាត ធ្ងន់ យើងយកមករក្សាទុកនៅអធិការដ្ឋាន ៕
មតិយោបល់