ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ បាក់ស្រុតសំណង់អគារសាលាឆាន់ក្នុងវត្តប្រាសាទគោកចក ស្លាប់៣នាក់របួស១៣នាក់

សៀមរាបៈ នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប តាមប្រភពព័ត៌មានពីសមត្ថកិច្ចបញ្ជក់ថា តួលេខក្នុងហេតុការណ៍បាក់ស្រុតសំណង់អគារសាលាឆាន់ក្នុងវត្តប្រាសាទគោកចក ស្លាប់មនុស្ស៣នាក់( វិស្វករសំណង់ម្នាក់)របួស១៣នាក់ មានព្រះ សង្ឃ ២អង្គ ក្នុងវត្តប្រាសាទគោកចកតែម្តង ដែលសំណង់នេះត្រូវបានប្រភពបង្ហើបថា ជាតំបន់អប្សារា មិនមានការអនុ ញ្ញាតិអោយសាងសង់ទេ ។
ប្រភពដដែលបានបញ្ជាក់ដែរថា សំណង់ខាងលើមានទំហំប្រមាណ៣០ម៉ែត្រកម្ពស់៨ម៉ែត្រ ៕

 

មតិយោបល់