ព័ត៌មានជាតិ

រថយន្តដឹកដីពន្លះរថយន្តដឹកសម្រាម បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ព្រះសីហនុ: កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកដីមួយគ្រឿងប៉ះគ្នាជាមួយរថយន្តដឹកសម្រាម បណ្ដាលឲ្យក្រឡាប់ផ្ងារជើង នៅលើផ្លូវឯករាជ្យ ម្ដុំអណ្ដូងអ៊ុនតាក់ ស្ថិតភូមិ២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់