សៀមរាបៈ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីមនុស្សចាស់ក្មេងប្រុសស្រីច្រើននាក់ ពុលត្រីប្រៃកំពឹស ស្ថិតក្នុងឃុំពួក និងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
១/ឃុំពួក៖ មានមនុស្សរងគ្រោះចំនួន ២១នាក់ ស្ថិតក្នុងភូមិប្រយុទ្ធចំនួន ១៣នាក់ ស្រី ៦នាក់ ។ ភូមិគោកស្រុកចំនួន ៥នាក់ស្រី ។ភូមិកំពង់តាយ៉ងចំនួន ១នាក់ស្រី និងភូមិចំបក់ហែចំនួន ២នាក់ ស្រីម្នាក់។
២/ឃុំខ្នាត៖ មានមនុស្សរងគ្រោះចំនួន ៧នាក់ ស្រី ៣នាក់ ស្ថិតក្នុងភូមិគោកត្រាច ។
អ្នកផលិតត្រីប្រៃកំពិសឈ្មោះ ប៊ូ នឿម ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប (ជាអ្នកធ្វើត្រីប្រៃលក់ផ្សារពួកជាអចិន្ត្រៃយ៍)។
មូលហេតុ៖ បន្ទាប់ពីប្រជាពលរដ្ឋបានទិញត្រីប្រៃកំពឹស ទៅធ្វើម្ហូបហូបជាមួយបាយ និងក្រោយការហូបត្រីប្រៃកំពឹសមក ក៏កើតមានអាការៈពុលក្អួតចង្អោរ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកពួក មណ្ឌលសុខភាពទឹកវិល មណ្ឌលសុខភាពខ្នាត នៅគ្លីនិចឯកជន និងអ្នកជំងឺមួយចំនួនទៀតបានសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន។
បញ្ជាក់៖ ករណីនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ៕
មតិយោបល់