ភ្នំពេញ ៖ ចោរភេទទី៣បន្លំលូកហោប៉ៅយកកាបូបលុយគេត្រូវម្ចាស់គេទាន់ចាប់វាយហើមមុខមួយជំហៀ
ង កាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត្រ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងតាមសម្ដីរបស់ជនរងគ្រោះឈ្មោះ ឆោម ឆោរ ភេទប្រុសអាយុ២៣ឆ្នាំស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ ១២៥ ទើបតែត្រឡប់មកពីខាងក្រៅហើយជិះម៉ូតូក្នុងគោលបំណងត្រឡប់មកផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុខាងលើគេក៏បានឃើញនារីរូបស្រស់ម្នាក់បានបក់ដៃហៅគេអោយឈប់ម៉ូតូរូបគេក៏បានឈប់ទើបដឹងថានារីខាងលើនេះមិនមែនជាមនុស្សស្រីនោះទេ គឺជាមនុស្សភេទទី៣ (ខ្ទើយ) ហើយពេលនោះមនុស្សភេទទី៣នោះក៏បានមកស្ទាបអង្អែលរូបគេមិនត្រឹមតែប៉ុណ្ណោះបានលូកដៃចូលហោប៉ៅបន្លំយកកាបូបលុយរួចរត់គេចភ្លាមៗ ហើយខណៈនោះរូបគេក៏បានស្រែកឆោឡោអោយគេជួយក៏ត្រូវបានប្រជាពលរដ្ឋក្បែរនោះដេញតាមចាប់ជនសង្ស័យនោះបានក៏នាំគ្នាដាក់មួយដៃមួយជើងប៉ោងមុខមួយជំហៀងទើបសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។បុរសជនរងគ្រោះបានបន្តទៀតថាគាត់មិនបានបាត់បង់អ្វីនោះទេចំពោះលុយដែលនៅក្នុងកាបូបគាត់ជិត១០០ដុល្លារគឺនៅដដែលមិនបាត់បង់អ្វីទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យភេទទី៣នេះយកទៅកាន់ប៉ុស្ដិ៍នគរបាលស្រះចកនិងទទួលពាក្យបណ្ដឹងជនរងគ្រោះដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យភេទទី៣នេះទៅតុលាការផ្ដន្ទាទោសតាមផ្លុវច្បាប់៕
មតិយោបល់