ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះឈើចាស់ៗ ក្នុងទីតាំងសិប្បកម្មកែឆ្នៃតុទូមួយកន្លែង នៅខណ្ឌដង្កោ

ភ្នំពេញ: នៅវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះឈើចាស់ៗក្នុងទីតាំងសិប្បកម្មកែឆ្នៃតុទូ ត្រង់ចំណុចផ្ទះ៩ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងមានឈ្មោះ សរ មោលីឌមាជោតិក ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរ បើកសិប្បកម្មបច្ចុប្បន្នស្នាក់នៅទីតាំងកើតខាងលើ។

មូលហេតុ៖ បណ្តាលមកពីជាងផ្សារដំបូលខ្ទាតកម្ទេចធូបផ្សារចូលគំនរឈើបណ្តាលឲ្យឆេះតែម្តង។

បញ្ជាក់៖ ករណីនេះ ឆេះឈើចាស់ៗមួយចំនួនប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ២គ្រឿង រថយន្តសាលាខណ្ឌ ១គ្រឿង រថយន្តស្រាបៀកម្ពុជា ១គ្រឿង
ហើយរលត់ទៅវិញនៅវេលាម៉ោង ១១និង៥៥នាទីថ្ងៃខែឆ្នាំដដែល៕

មតិយោបល់