ព័ត៌មានអន្តរជាតិ

ពលរដ្ឋចំនួន ២០០ពាន់នាក់ ត្រូវជម្លៀសចេញភ្លាមៗ ខណៈព្យុះ Kammuri វាយប្រហារនៅហ្វីលីពីន

ហ្វីលីពីនៈ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រជាជនហ្វីលីពីនចំនួន ២០០ ពាន់នាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់ឆ្នេរ និងជួរភ្នំ ដោយសារតែការភ័យខ្លាច បញ្ហាទឹកជំនន់ និងការបាក់ដី ក្នុងនោះក៏មានការបិទ អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់ផងដែរ ដោយសារព្យុះទីហ្វុងដ៏ខ្លាំង បានធ្វើឱ្យមានការបាក់ដី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។

ព្យុះទីហ្វុង Kammuri ត្រូវបានគេចាត់ទុកថា ជាព្យុះទី ២០ ដែលវាយប្រហារ មកលើប្រទេសហ្វីលីពីននៅឆ្នាំនេះ បានធ្វើឱ្យមានការបាក់ដីលើកោះលូហ្សុន នៅវេលាមុនពេលពាក់កណ្តាលអធ្រាត្រ (ម៉ោងក្នុងស្រុក)។

យោងតាមអង្គការណាសា បាននិយាយថា ព្យុះទីហ្វុងនេះ គឺជារំខានផ្នែកអាកាសធាតុ ដែលបង្កការគំរាមកំហែង ដោយផ្ទាល់ដល់ប្រទេសហ្វីលីពីន៕

មតិយោបល់