ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាចុះដាក់មង បែរជាជួបរឿងអកុសលទៅវិញ

កំពង់ធំ: កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ៣៥នាទី មានករណីបុរសម្នាក់លង់ទឹកស្លាប់ ស្ថិតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ញ៉េប សៀម ភេទប្រុស អាយុ ៥៨ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាចុះដាក់មងក្នុងទឹកស្រះ បណ្តាលឱ្យលង់ស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់