ព័ត៌មានជាតិ

ករណីរលំការដ្ឋាននៅក្រុងសៀមរាប សមត្ថកិច្ចរកឃើញជនរងគ្រោះចំនួន ១៩នាក់បន្ថែម ក្នុងនោះស្លាប់ ៣នាក់

សៀមរាប: កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង៥០នាទីរសៀល កម្លាំងនគរបាលក្រុងសៀមរាបដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ និងសហការី ព្រមទាំងលោកនាយប៉ុស្តិ៍ចំណុះដឹកនាំមន្ត្រី និងកម្លាំងប្រជាការពារ បានធ្វើការសហការចុះជួយសង្គ្រោះ ករណីឧប្បត្តិវហេតុរលំការដ្ឋានសាងសង់សាលាឆាន់វត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (អគារដែលរលំនោះមានទំហំទទឹង ៣០ម៉ែត្រ បណ្ដោយ ៤០ម៉ែត្រនិងកម្ពស់ ៨ម៉ែត្រ)កម្លាំងនគរបាលបានជួយសង្គ្រោះជនរងគ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់។

ក្នុងប្រតិបត្តិការរុករកជនរងគ្រោះឈានដល់វេលាម៉ោង ២ទៀបភ្លឺឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ ជនរងគ្រោះចំនួន ១៩នាក់ ចេញពីគំនរបាក់រលំក្នុងនោះមាន (ព្រះសង្ឃចំនួន០២អង្គ) អ្នកស្លាប់ចំនួន ០៣នាក់រួមមានឈ្មោះដូចខាងក្រោម៖
១/តឿ តឿម ភេទប្រុស អាយុ ៣០ឆ្នាំ ប្រជាការពារ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប លេខទូរស័ព្ទ 086 262 790 (របួសស្រាល)។
២/ចាន់ សីហា ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប លេខទូរស័ព្ទ 092 356 117 មានម្ដាយឈ្មោះ ង ងួត (របួស)។
៣/វិន វី ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរំដួល ឃុំរើល ស្រុកពួក ខេត្តសៀមរាប លេខទូរស័ព្ទ 096 9135 064 មានប្អូនឈ្មោះ វឿន រ៉ន(របួស)។
៤/ថ្លុង ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប លេខទូរស័ព្ទ 086 816 874 (របួស)។
៥/ហុក រ៉ាន ភេទប្រុស អាយុ ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប លេខទូរស័ព្ទ 090 524 642 មានប្រពន្ធឈ្មោះ ហែម ញ៉ាន កូន៣នាក់ ប្រុសម្នាក់ បញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ (របួសធ្ងន់ធ្ងរ)។
៦/ថ្លុង ចាន់ទិត្យ ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប មានម្ដាយឈ្មោះ ប៉ាន់ យឿន (របួស)។
៧. រិល កោះ ភេទប្រុស អាយុ ៤៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងរួន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប លេខទូរស័ព្ទ 097 5387 909 (របួស)។
៨/មាស ត្រុង ភេទប្រុស អាយុ ៤៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប លេខទូរស័ព្ទ071 4284 543 មាន ប្រពន្ធឈ្មោះ លាត នេត មានបងប្អូន៤នាក់ ប្រុស២នាក់(របួសធ្ងន់ធ្ងរ)។
៩/តី រី ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្លោត ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លេខទូរស័ព្ទ 088 9706 552 មានឪពុកឈ្មោះ តៅ ម្ដាយឈ្មោះ ណម មានបងប្អូន៥នាក់ ប្រុស២នាក់(របួសធ្ងន់ធ្ងរ)។
១០/យ៉ាត ភឿង ភេទប្រុស អាយុ ៥៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប លេខទូរស័ព្ទ 066 525 665 មានប្រពន្ធឈ្មោះ ញ៉ៀប ញ៉ា (របួសធ្ងន់ធ្ងរ)។
១១/សេក សាវុធ ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប លេខទូរស័ព្ទ 089 538 842 មានប្រពន្ធឈ្មោះ ប៊ុន ប៉ុន (របួស)។
១២/តែន ម៉ៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជាព្រះសង្ឃ (របួស)។
១៣/ធី សុឃុម ភេទប្រុស អាយុ ៣០ឆ្នាំ ជាព្រះសង្ឃ(នៅពេទ្យសង់តេ) របួសស្រាល។
១៤/ហឿង ហៀន ភេទប្រុស អាយុ ៤៣ឆ្នាំ ភូមិផ្លោច ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
១៥/សេង ឆន ភេទប្រុស អាយុ ២៩ឆ្នាំ ភូមិអូរបីជាន់ ឃុំថ្នល់បត់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
១៦/ឆាត ឆួត អាយុ ៤០ឆ្នាំ ភូមិក្រូច ឃុំឬស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប។
១៧/លី សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាបលេខទូរស័ព្ទ 092 683 188 មានប្រពន្ធឈ្មោះ ស៊ូលី គុយម៉ី (ស្លាប់)។
១៨/យិន សំណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប យកសពទៅផ្ទះហើយ(ស្លាប់)។
១៩/ឡន ឡោះ ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្រូច ឃុំឬស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប លេខទូរស័ព្ទ 015 692 819 មានកូនឈ្មោះ ឡោះ ឆានុន (ស្លាប់)។

នៅក្នុងហេតុការណ៍នេះមានថ្នាក់ដឹកនាំកំពូលរបស់ខេត្តគឺលោក ទៀ សីហា អភិបាលខេត្តសៀមរាប លោកស្នងការ ស្នងការរងនគរបាលខេត្តសៀមរាប លោកអភិបាលក្រុង ចៅសង្កាត់ នាយប៉ុស្ដិ៍ព្រមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ក៏បានចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ជាពិសេសគឺវត្តមានលោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប៕

មតិយោបល់